ការិយាល័យរតនា និងសហការី ត្រូវបានបំពាក់ដោយមេធាវីដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ទីប្រឹក្សាផ្នែកច្បាប់ និងមេធាវីដែលមានឯកទេសក្នុងវិស័យសេវាកម្មរៀងៗខ្លួនដូចខាងក្រោម៖
ជាមេធាវី និងជាប្រធានការិយាល័យ
លោកមេធាវី អ៊ុំ រតនា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងធុរកិច្ចពីសាកលវិទ្យាល័យជាតិ Yokohama (YNU) ប្រទេសជប៉ុន ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីលោកទទួលបានបរិញ្ញាបត្រផ្នែកភាសារអង់គ្លេស (TESOL) ពីវិទ្យាស្ថានភាសាបរទេស(IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ2004 និងបានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្រ្តពី មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ចក្នុងឆ្នាំ 1999 ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
តាំងពីលោកបានចូលរួមចំណែកក្នុងវិស័យច្បាប់មក លោក ទទួលបាននូវភាពជោគជ័យនៅក្នុងស្ថាប័នឯកជន សាធារណៈ និងស្ថាប័នច្បាប់នានាជាច្រើន ដែលពង្រីកពីអង្គការដែលមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនឯកជនពហុជាតិ ទៅកាន់វិស័យសាធារណៈក្នុងពេលដែលលោកទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតរបស់លោក។
លោកមានជំនាញ និងបទពិសោធន៍លើផ្នែកច្បាប់យ៉ាងច្បាស់នៅក្នុងនៅវិស័យទុរកិច្ច ពាណិជ្ជកម្ម ដូចជា៖ ការធ្វើកិច្ចសន្យា ការចុះបញ្ជី អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ការវិនិយោគអចលនទ្រព្យ ទូរគមនាគមន៍ ថ្នាំជក់ ភេសជ្ជៈ IPs និងកិច្ចព្រមព្រៀង…។ល។
ដោយហេតុតែលោកទទួលបានជំនាញ និងបទពិសោធន៍ផ្នែកច្បាប់ លោកត្រូវបានអញ្ជើញឱ្យផ្តល់ការបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យឯកជន និងរដ្ឋផ្សេងៗ។
ថ្មីៗនេះនៅឆ្នាំ២០២២ លោក ត្រូវបានតែងតាំងជាអាជ្ញាកណ្ដាលមជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិកម្មនៃព្រះរាជាណាចក្រកម្ពុជា។
លោកមេធាវី អ៊ុំ រតនា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
ជាមេធាវី
លោក សុវុឌ្ឍី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្រ្តពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០០៤។ លោកបានបញ្ចប់បរិញ្ញាបត្រច្បាប់ពីមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ ១៩៩៩ ដែលបច្ចុប្បន្នស្គាល់ថាជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច (RULE) ។
លោកធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធរឿងក្តីក្នុងតុលាការទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ល។ បច្ចុប្បន្ននេះគាត់ទទួលបន្ទុកប្រចាំការនៅការិយាល័យមេធាវីរតនា និងសហការីសាខាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សុវុឌ្ឍី អាចនិយាយភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ យ៉ាងស្ទាត់ជំនាញ។
ជាមេធាវី
លោក សុផាត បានទទួលបរិញ្ញាបត្រនីតិសាស្រ្តពីសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០០៧ បន្ទាប់ពីលោកទទួលបានបរិញ្ញាបត្រភាសាអង់គ្លេសនៅឆ្នាំ ២០០៦។
លោកបានប្រឡូកក្នុងវិស័យច្បាប់នៅតាមបណ្ដាលការិយាល័យមេធាវីផ្សេងៗគ្នាជាច្រើន និងជួសម្រួលការងារគ្រប់គ្រងឯកសារច្បាប់ និងកិច្ចការច្បាប់ ដូចជាធ្វើជាទីប្រឹក្សាច្បាប់រហូតដល់លោក រហូតដល់គាត់ត្រូវបានបញ្ចូលទៅក្នុងគណៈមេធាវីដើម្បីក្លាយជាមេធាវី។
លោកមានបទពិសោធន៍ក្នុងការតាក់តែងលិខិតផ្លូវច្បាប់ ធ្វើកិច្ចសន្យា ធ្វើពាក្យបណ្ដឹង និងតំណាងឱ្យកូនក្តីនៅចំពោះមុខតុលាការកពាក់ព័ន្ធទៅនឹងសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ និងទំនាក់ទំនងអាជ្ញាធរមូលដ្ឋានទាក់ទងទៅនឹងកិច្ចការងារលើការផ្ទេរឈ្មោះ និងកាត់ឈ្មោះកម្មសិទ្ធិ លើអចលនទ្រព្យ ការចុះបញ្ជីដាក់បន្ទុក និងដោះបន្ទុកទៅលើការដាក់ធានាអចលនទ្រព្យ (ហ៊ីប៉ូតែក) ជាដើម។ល។
លោក សុផាត អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
ជាមេធាវី
អ្នកស្រី សុភាព បានទទួលបរិញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងច្បាប់ប្រៀបធៀបពីសាកលវិទ្យាល័យ Lumière Lyon II នៃប្រទេសបារាំងក្នុងឆ្នាំ ២០១១ និងបរិញ្ញាបត្រច្បាប់ឯកជនពីសាកលវិទ្យាល័យ Lumière Lyon II និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៨។
អ្នកស្រី បានចូលជាសមាជិកគណៈមេធាវីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ 2019និង ជាអាជ្ញាកណ្ដាលមជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិកម្មនៃព្រះរាជាណាចក្រកម្ពុជា។ដើមឆ្នាំ 2020 ។
ជាមួយនឹងបទពិសោធន៍ប្រហែល 13 ឆ្នាំក្នុងវិជ្ជាជីវៈច្បាប់ ដែលអ្នកស្រីបានបម្រើកិច្ចការលើវិស័យច្បាប់នេះនៅក្នុងវិស័យឯកជនផ្សេងៗគ្នា មានទាំងអង្គការក្រៅរដ្ឋាភិបាល និង នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នៅក្នុងវិស័យឯកជនដែលពាក់ព័ន្ធជាចម្បងនោះគឺលើច្បាប់សាជីវកម្ម និងកិច្ចសន្យាពាណិជ្ជកម្ម ជាវិស័យមួយដែលលោកស្រីបានពង្រីកសមត្ថភាពរបស់ខ្លួនចូលទៅក្នុងបណ្ដាលក្រុមហ៊ុនពហុអន្តរជាតិជាច្រើន ពាក់ព័ន្ធទៅនឹងសំណង់ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ការផ្គត់ផ្គង់សេវា និងសេវាចែកចាយ FMCG និងផ្នែកថែទាំសុខភាព។
អ្នកស្រី សុភាព អាចនិយាយភាសាខ្មែរ, ភាសាអង់គ្លេស និងភាសាបារាំងបានយ៉ាងស្ទាត់ជំនាញand French
ជាទីប្រឹក្សាផ្នែកច្បាប់
លោក សួនចាន់រដ្ឋា បានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្រ្ដពីសាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងឆ្នាំ ២០១៤ និងបញ្ជប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ដីធ្លី និងបិតិកភណ្ឌពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) ពីសាកលវិទ្យាល័យ Lumière Lyon iii នៃប្រទេសបារាំង ក្នុងឆ្នាំ២០១៧។
បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានចូលបម្រើការងារនៅក្រុមហ៊ុនច្បាប់ ដើម្បីអនុវត្តជំនាញច្បាប់របស់លោក និងជាមួយគ្នានោះ លោកក៏បានប្រឡូកចូលធ្វើការងារឲ្យក្រុមហ៊ុនជប៉ុន និងតាមបណ្ដាលក្រុមហ៊ុនអន្តរជាតិមួយចំនួន ដែលក្នុងនោះភាគច្រើនលោកធ្វើកិច្ចពាក់ព័ន្ធទៅនឹងការតាមដាន ស៊ើបអង្កេត និងអនុវត្តគោលនយោបាយ និងក្រមសិលធម៌វិជ្ជាជីវៈនៅក្នុងក្រុមហ៊ុន ជាដើម។
លោក សួនចាន់រដ្ឋា មានជំនាញទៅលើផ្នែកដីធ្លី និងអចលនវត្តុ វិស័យរោងចក្រកាត់ដេរ ការអនុឡោមទៅលើគោលការណ៍សន្តិសុខសង្គម ពិនិត្យកិច្ចសន្យា និងតាក់តែងសេចក្តីព្រាង ធ្វើពាក្យបណ្ដឹងទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណី ការផ្ទេរឈ្មោះ និងកាត់ឈ្មោះកម្មសិទ្ធិ លើអចលនទ្រព្យ ការចុះបញ្ជីដាក់បន្ទុក និងដោះបន្ទុកទៅលើការដាក់ធានាអចលនទ្រព្យ (ហ៊ីប៉ូតែក) ការស៊ើបអង្កេត ការប្រឆាំងការអនុវត្តខុសច្បាប់ ការបកប្រែឯកសារគតិយុត្ត ការវិភាគ និងការស្រាវជ្រាវ បញ្ហា និងកិច្ចការដែលពាក់ព័ន្ធនឹងផ្នែកច្បាប់។
លោក សួនចាន់រដ្ឋា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។
ជាទីប្រឹក្សាផ្នែកច្បាប់
លោក សែនឧត្តម បានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្រ្ដ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)ក្នុងឆ្នាំ២០១៥។ក្រោយបញ្ចប់ការសិក្សា លោកបានចាប់ផ្តើមការងារជាផ្លូវច្បាប់នៅក្នុងក្រុមហ៊ុនក្នុងស្រុក និងក៏ដូចជាក្រុមហ៊ុនពហុអន្តរជាតិ។
លោក សែនឧត្តម មានជំនាញផ្នែកពិនិត្យកិច្ចសន្យា និងធ្វើសេចក្តីព្រាង ការចុះបញ្ជីអាជ្ញាប័ណ្ណ និងស្រាវជ្រាវ។
លោក សែនឧត្តម អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ
ជាជំនួយការផ្នែកច្បាប់
លោក សុធារៈ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តក្នុងឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
លោក សុធារៈ មានឆន្ទៈក្នុងការក្របយកបទពិសោធន៍ផ្នែកច្បាប់ ដើម្បីអភិវឌ្ឍឲ្យក្លាយជាមេធាវី ដោយការខិតខំជួយសម្រួលការងាររបស់មេធាវី ដូចជាសរសេរពាក្យបណ្ដឹង តាក់តែងកិច្ចសន្យា និងកិច្ចការផ្នែកច្បាប់មួយចំនួនទៀត។
លោក សុធារៈ អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
ជាជំនួយការផ្នែកច្បាប់
លោក រតនៈរាជ្យ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តក្នុងឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
លោក រតនៈរាជ្យ មានឆន្ទៈក្នុងការក្របយកបទពិសោធន៍ផ្នែកច្បាប់ ដើម្បីអភិវឌ្ឍឲ្យក្លាយជាមេធាវី ដោយការខិតខំជួយសម្រួលការងាររបស់មេធាវី ដូចជាសរសេរពាក្យបណ្ដឹង តាក់តែងកិច្ចសន្យា និងកិច្ចការផ្នែកច្បាប់មួយចំនួនទៀត។
លោក រតនៈរាជ្យ អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។