ការិយាល័យមេធាវីរតនា និងសហការី ពោរពេញទៅដោយមេធាវី ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ទីប្រឹក្សា និងជំនួយការ ដែលមានឯកទេសនៅក្នុងវិស័យសេវាកម្មរៀងៗខ្លួនដូចខាងក្រោម៖
អ៊ុំ រតនា
លោកមេធាវី អ៊ុំ រតនា និងជាប្រធាននៃក្រុមហ៊ុនមេធាវី
លោក រតនា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងធុរកិច្ចពីសាកលវិទ្យាល័យជាតិ Yokohama (YNU) ប្រទេសជប៉ុន ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីលោកទទួលបានបរិញ្ញាបត្រផ្នែកភាសារអង់គ្លេស (TESOL) ពីវិទ្យាស្ថានភាសាបរទេស(IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ2004 និងបានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្រ្តពី មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ចក្នុងឆ្នាំ 1999 ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
តាំងពីលោកបានចូលរួមចំណែកក្នុងវិស័យច្បាប់មក លោក ទទួលបាននូវភាពជោគជ័យនៅក្នុងស្ថាប័នឯកជន សាធារណៈ និងស្ថាប័នច្បាប់នានាជាច្រើន ដែលពង្រីកពីអង្គការដែលមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនឯកជនពហុជាតិ ទៅកាន់វិស័យសាធារណៈក្នុងពេលដែលលោកទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតរបស់លោក។ លោកមានជំនាញ និងបទពិសោធន៍លើផ្នែកច្បាប់យ៉ាងច្បាស់នៅក្នុងនៅវិស័យទុរកិច្ច ពាណិជ្ជកម្ម ដូចជា៖ ការធ្វើកិច្ចសន្យា ការចុះបញ្ជី អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ការវិនិយោគអចលនទ្រព្យ ទូរគមនាគមន៍ ថ្នាំជក់ ភេសជ្ជៈ IPs និងកិច្ចព្រមព្រៀង…។ល។
ដោយហេតុតែលោកទទួលបានជំនាញ និងបទពិសោធន៍ផ្នែកច្បាប់ លោកត្រូវបានអញ្ជើញឱ្យផ្តល់ការបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យឯកជន និងរដ្ឋផ្សេងៗ។ ថ្មីៗនេះនៅឆ្នាំ២០២២ លោក ត្រូវបានតែងតាំងជាអាជ្ញាកណ្ដាលមជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិកម្មនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុំ រតនា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
តេង សុវុទ្ធី
លោកមេធាវី តេង សុវុឌ្ឍី
លោក សុវុឌ្ឍី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្រ្តពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០០៤។ លោកបានបញ្ចប់បរិញ្ញាបត្រច្បាប់ពីមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ ១៩៩៩ ដែលបច្ចុប្បន្នស្គាល់ថាជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច (RULE) ។
លោកធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធរឿងក្តីក្នុងតុលាការទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ល។ បច្ចុប្បន្ននេះគាត់ទទួលបន្ទុកប្រចាំការនៅការិយាល័យមេធាវីរតនា និងសហការីសាខាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សុវុឌ្ឍី អាចនិយាយភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ យ៉ាងស្ទាត់ជំនាញ។
ឈឿន សុភាព
លោកស្រីមេធាវី ឈឿន សុភាព
អ្នកស្រី សុភាព បានទទួលបរិញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងច្បាប់ប្រៀបធៀបពីសាកលវិទ្យាល័យ Lumière Lyon II នៃប្រទេសបារាំងក្នុងឆ្នាំ ២០១១ និងបរិញ្ញាបត្រច្បាប់ឯកជនពីសាកលវិទ្យាល័យ Lumière Lyon II និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៨។ អ្នកស្រីបានចូលជាសមាជិកគណៈមេធាវីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ 2019និង ជាអាជ្ញាកណ្ដាលមជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិកម្មនៃព្រះរាជាណាចក្រកម្ពុជា។ដើមឆ្នាំ 2020 ។
ជាមួយនឹងបទពិសោធន៍ប្រហែល 13 ឆ្នាំក្នុងវិជ្ជាជីវៈច្បាប់ ដែលអ្នកស្រីបានបម្រើកិច្ចការលើវិស័យច្បាប់នេះនៅក្នុងវិស័យឯកជនផ្សេងៗគ្នា មានទាំងអង្គការក្រៅរដ្ឋាភិបាល និង នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នៅក្នុងវិស័យឯកជនដែលពាក់ព័ន្ធជាចម្បងនោះគឺលើច្បាប់សាជីវកម្ម និងកិច្ចសន្យាពាណិជ្ជកម្ម ជាវិស័យមួយដែលលោកស្រីបានពង្រីកសមត្ថភាពរបស់ខ្លួនចូលទៅក្នុងបណ្ដាលក្រុមហ៊ុនពហុអន្តរជាតិជាច្រើន ពាក់ព័ន្ធទៅនឹងសំណង់ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ការផ្គត់ផ្គង់សេវា និងសេវាចែកចាយ FMCG និងផ្នែកថែទាំសុខភាព។
អ្នកស្រី សុភាព អាចនិយាយភាសាខ្មែរ, ភាសាអង់គ្លេស និងភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ។
សុត បញ្ញា
លោក សុត បញ្ញា ជាទីប្រឹក្សាផ្នែកពន្ធ
លោក បញ្ញា ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក Global Innovation Management បន្ទាប់ពីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ 1999 ហើយ លោក បញ្ញា បានទទួលស្គាល់ជាងភ្នាក់ងារពន្ធពីអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឆ្នាំ 2017 ផងដែរ។
លោក បញ្ញា មានបទពិសោធន៍ជាច្រើនជាមួយក្រុមហ៊ុនពហុជាតិ និងក្នុងស្រុកក្នុងវិស័យជាច្រើនដូចជា ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ថាមពលអគ្គិសនី ថាមពល ភេសជ្ជៈ និងទីផ្សារស្រាវជ្រាវ និងអភិវឌ្ឍន៍។
លោក បញ្ញា មានការលើកទឹកចិត្តខ្ពស់ និងមានការយល់ដឹងដ៏ច្បាស់ អំពីច្បាប់កម្ពុជាស្តីពីពន្ធដាររួមមាន ពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក ពន្ធលើប្រាក់បៀរវត្ស ពន្ធលើតម្លៃបន្ថែម ពន្ធអករពិសេស អករបំភ្លឺសាធារណៈ។ល។លោក បញ្ញា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
លោក បញ្ញា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
ស៊ិន សុផាត
លោកមេធាវី ស៊ិន សុផាត
លោក សុផាត បានទទួលបរិញ្ញាបត្រនីតិសាស្រ្តពីសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០០៧ បន្ទាប់ពីលោកទទួលបានបរិញ្ញាបត្រភាសាអង់គ្លេសនៅឆ្នាំ ២០០៦។ លោកបានប្រឡូកក្នុងវិស័យច្បាប់នៅតាមបណ្ដាលការិយាល័យមេធាវីផ្សេងៗគ្នាជាច្រើន និងជួសម្រួលការងារគ្រប់គ្រងឯកសារច្បាប់ និងកិច្ចការច្បាប់ ដូចជាធ្វើជាទីប្រឹក្សាច្បាប់រហូតដល់លោក រហូតដល់គាត់ត្រូវបានបញ្ចូលទៅក្នុងគណៈមេធាវីដើម្បីក្លាយជាមេធាវី។
លោកមានបទពិសោធន៍ក្នុងការតាក់តែងលិខិតផ្លូវច្បាប់ ធ្វើកិច្ចសន្យា ធ្វើពាក្យបណ្ដឹង និងតំណាងឱ្យកូនក្តីនៅចំពោះមុខតុលាការកពាក់ព័ន្ធទៅនឹងសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ និងទំនាក់ទំនងអាជ្ញាធរមូលដ្ឋានទាក់ទងទៅនឹងកិច្ចការងារលើការផ្ទេរឈ្មោះ និងកាត់ឈ្មោះកម្មសិទ្ធិ លើអចលនទ្រព្យ ការចុះបញ្ជីដាក់បន្ទុក និងដោះបន្ទុកទៅលើការដាក់ធានាអចលនទ្រព្យ (ហ៊ីប៉ូតែក) ជាដើម។ល។
លោក សុផាត អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
លឹម សំរិទ្ធិស័ក
លោកមេធាវី លឹម សំរិទ្ធិស័ក
លោកមេធាវី សំរិទ្ធិស័ក បានបញ្ចប់បរិញ្ញាបត្រនីតិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) រួមទាំងបរិញ្ញាបត្រជាភាសាអង់គ្លេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកមេធាវី ថែមទាំងមានបទពិសោធន៍សិក្សាយ៉ាងច្បាស់ក្នុងកម្មវិធីប្រកួតប្រជែងតុលាការអន្តរជាតិប្រឌីត JESSUP ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក។
ជាមួយនឹងបទពិសោធន៍វិជ្ជាជីវៈរបស់ លោកមេធាវី សំរិទ្ធិស័ក លោកក៏ធ្លាប់បានបំពេញការងារនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រយៈពេល ៥ ឆ្នាំ, នៅ វិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក (Humanitarian law-oriented organization) រយៈពេល ២ ឆ្នាំ, នៅក្រុមហ៊ុនប្រ៊ីធីស អឹមើរីខិន ថឹប៊ែកខូ (BAT) រយៈពេល ២ ឆ្នាំ និងនៅក្រុមហ៊ុន HEINEKEN រយៈពេល ៥ ឆ្នាំ។ ហើយលោក ក៏ធ្លាប់បានបំពេញការងារនៅការិយាល័យមេធាវី និងក្រុមហ៊ុនពហុជាតិផ្សេងៗដែរ។ នៅនាពេលបច្ចុប្បន្ននេះ លោកជាមេធាវីដែលតំណាង និងការពារឱ្យកូនក្ដីក្នុង វិវាទរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ព្រមទាំងបំពេញការងារទាក់ទងនឹងច្បាប់សាជីវកម្ម។
លោកមេធាវី សំរិទ្ធិស័ក អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។