លោកមេធាវី អ៊ុំ រតនា និងជាប្រធាននៃក្រុមហ៊ុនមេធាវី
លោក រតនា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងធុរកិច្ចពីសាកលវិទ្យាល័យជាតិ Yokohama (YNU) ប្រទេសជប៉ុន ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីលោកទទួលបានបរិញ្ញាបត្រផ្នែកភាសារអង់គ្លេស (TESOL) ពីវិទ្យាស្ថានភាសាបរទេស(IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ2004 និងបានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្រ្តពី មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ចក្នុងឆ្នាំ 1999 ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
តាំងពីលោកបានចូលរួមចំណែកក្នុងវិស័យច្បាប់មក លោក ទទួលបាននូវភាពជោគជ័យនៅក្នុងស្ថាប័នឯកជន សាធារណៈ និងស្ថាប័នច្បាប់នានាជាច្រើន ដែលពង្រីកពីអង្គការដែលមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនឯកជនពហុជាតិ ទៅកាន់វិស័យសាធារណៈក្នុងពេលដែលលោកទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតរបស់លោក។ លោកមានជំនាញ និងបទពិសោធន៍លើផ្នែកច្បាប់យ៉ាងច្បាស់នៅក្នុងនៅវិស័យទុរកិច្ច ពាណិជ្ជកម្ម ដូចជា៖ ការធ្វើកិច្ចសន្យា ការចុះបញ្ជី អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ការវិនិយោគអចលនទ្រព្យ ទូរគមនាគមន៍ ថ្នាំជក់ ភេសជ្ជៈ IPs និងកិច្ចព្រមព្រៀង…។ល។
ដោយហេតុតែលោកទទួលបានជំនាញ និងបទពិសោធន៍ផ្នែកច្បាប់ លោកត្រូវបានអញ្ជើញឱ្យផ្តល់ការបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យឯកជន និងរដ្ឋផ្សេងៗ។ ថ្មីៗនេះនៅឆ្នាំ២០២២ លោក ត្រូវបានតែងតាំងជាអាជ្ញាកណ្ដាលមជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិកម្មនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុំ រតនា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។