លោក សុខ រតនៈរាជ្យ ជាជំនួយការផ្នែកច្បាប់
លោក រតនៈរាជ្យ បានទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញជាជំនួយការផ្នែកច្បាប់ (ជំនាន់ទី១) នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០២៥។
នៅពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) លោកមានឆន្ទះក្នុងការក្រេបយកបទពិសោធន៍ផ្នែកច្បាប់ ជួយការងាររដ្ឋបាល និងការងារតុលាការមួយចំនួន។
លោក រតនៈរាជ្យ អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។