អ៊ុច ធារី

UCH Theary

កញ្ញា អ៊ុច ធារី ជាទីប្រឹក្សាច្បាប់

កញ្ញា ធារី បានទទួលសញ្ញាបត្របរិញ្ញាបត្រដំបូងក្នុងជំនាញគ្រប់គ្រងទីផ្សារ នៅឆ្នាំ២០០១ ហើយបន្តសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Ritsumeikan ប្រទេសជប៉ុន ក្នុងឆ្នាំ២០០៨ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០២៤។

បន្ទាប់ពីបញ្ចប់ការសិក្សា កញ្ញាបានចាប់ផ្តើមការងារជា លេខាធិការក្រុមហ៊ុន នៅក្រុមហ៊ុនក្នុងស្រុក ហើយបន្ទាប់មកកញ្ញាបានពង្រីកបទពិសោធន៍ ក្នុងក្រុមហ៊ុនពហុជាតិ ដោយទទួលខុសត្រូវផ្នែកទំនាក់ទំនង ការគ្រប់គ្រងក្រុមហ៊ុន និងត្រួតពិនិត្យបទប្បញ្ញត្តិផ្នែកច្បាប់។ កញ្ញា ធារី មានជំនាញក្នុងផ្នែកទំនាក់ទំនង ការចុះបញ្ជីអាជីវកម្ម ការទទួលអាជ្ញាបណ្ណ និងការអនុលោមតាមបទប្បញ្ញត្តិក្រុមហ៊ុន។

កញ្ញា ធារី អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។