វ៉ាត សុម៉ៅ

MAO Sovat

លោកមេធាវី វ៉ាត សុម៉ៅ

លោកមេធាវី សុម៉ៅ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) ក្នុងឆ្នាំ២០១២។

ក្រោយបញ្ចប់ការសិក្សា លោកមេធាវីបានចូលបម្រើការងារនៅក្រុមហ៊ុនអាមេរិក និងអង់គ្លេស មានតួនាទីជាប្រធានទទួលបន្ទុកផ្នែកច្បាប់ និងផ្នែកសាជីវកម្ម។ ក្រោយមកទៀត លោកមេធាវីបានចូលបម្រើការងារនៅក្រុមហ៊ុនពហុជាតិ ទទួលបន្ទុកលើការងារផ្នែកច្បាប់។ លើសពីនេះ លោកមេធាវី សុម៉ៅ មានបទពិសោធន៍ក្នុងជំនាញផ្នែកទំនាក់ទំនង, , កិច្ចការពាក់ព័ន្ធនឹងការប្រឆាំងការជួញដូរខុសច្បាប់ (Anti-Illicit Enforcement) ព្រមទាំងផ្នែកបទប្បញ្ញត្តិផ្សេងទៀត និងរដ្ឋាភិបាល។

លោកមេធាវី សុម៉ៅ អាចប្រើអាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។