រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រតនា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) សម្រាប់អាណត្តិទី៤ (២០២៦-២០២៨)។ ក្នុងអំឡុពេលសន្និបាតបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាថ្មីក្នុងអាណត្តិទី៤ (២០២៦-២០២៨) សមាជិកសកម្មក៏បានបោះឆ្នោតសម្រេចវិសោធនកម្ម លក្ខន្តិកៈរបស់សមាគម ដោយកែប្រែប្រការ១៤ “អំពីសន្និបាតវិសាមញ្ញ” និងប្រការ១៧ “អំពីកិច្ចប្រជុំក្រុមប្រឹក្សា” ដែលប្រារព្ធធ្វើឡើងនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សាលធំ ជាន់ទី៣។