តាន់ ឆាយរ័ត្ន

TAN Chhayroth

លោក តាន់ ឆាយរ័ត្ន ជាទីប្រឹក្សាច្បាប់

លោក ឆាយរ័ត្ន បានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ ផ្នែកសិទ្ធិមនុស្សអន្តរជាតិ ក្នុងឆ្នាំ២០២២ និងបរិញ្ញាបត្រច្បាប់ នៅឆ្នាំ២០១៤ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

ជាមួយនឹងបទពិសោធន៍ដែលលោកមានជាង ១0 ឆ្នាំ នៅក្នុងវិជ្ជាជីវៈច្បាប់ លោក ឆាយរ័ត្ន គឺជាអ្នក អនុវត្តច្បាប់ដែលមានជំនាញ និងចំណេះដឹងផ្នែកច្បាប់យ៉ាងទូលំទូលាយ។ យោងតាមបទពិសោធន៍ក្នុងការបំពេញការងារ ជាមួយនឹងបរិយាកាសការងារចម្រុះ និងពហុវប្បធម៌ នៅក្នុងវិស័យឯកជន, អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងការចូលបំពេញការងារនៅ អ.វ.ត.ក ផងដែរ។ លោក ឆាយរ័ត្ន មានជំនាញ និងបទពិសោធន៍ក្នុងវិស័យច្បាប់ លើផ្នែកច្បាប់សាជីវកម្ម ការចុះបញ្ជីអាជីវកម្ម ការស្នើសុំនិងផ្តល់អាជ្ញាប័ណ្ណ និងការអនុញ្ញាតផ្សេងៗ។ លើសពីនេះ លោកមានជំនាញក្នុងកិច្ចសន្យា, កម្មសិទ្ធិបញ្ញា សំណង់ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងច្បាប់ការងារ និងគ្រួសារផងដែរ។

បន្ថែមពីលើការងារផ្នែកច្បាប់សាជីវកម្មរបស់ លោក ឆាយរ័ត្ន ក៏មានបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងដំណើរការតុលាការ និង សវនាការ ក្នុងការដោះស្រាយវិវាទផ្នែកដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដោយលោកមានជំនាញខ្ពស់ក្នុងការតាក់តែងឯកសារច្បាប់ សំខាន់ៗ រួមមាន កិច្ចសន្យា លិខិតផ្លូវច្បាប់ និងពាក្យបណ្តឹង រួមទាំងឯកសារផ្សេងទៀត ដែលពាក់ព័ន្ធនឹងតុលាការ។ បន្ថែមលើនេះ លោកមានបទពិសោធន៍ក្នុងនីតិវិធិនៅតុលាការនិងចូលរួមសវនការ។

លោក ឆាយរ័ត្ន អាចប្រើអាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។