មេធាវី ម៉ី សួនចាន់រដ្ឋា ទីប្រឹក្សាច្បាប់
លោកមេធាវី សួនចាន់រដ្ឋា ទទួលបានអាជ្ញាប័ណ្ណជាមេធាវី និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាមេធាវី នៃការិយាល័មេធាវីរតនា និងសហការី។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងថា្នក់អនុបណ្ឌិតនីតិសាស្ត្រ ជំនាញនីតិភូមិបាល និងបេតិកភណ្ឌ ពីកម្មវិធីរួមគ្នារវាង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង សាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារាំង(កម្ពុជា និងបារាំង)។
លោក សួនចាន់រដ្ឋា បានចាប់ផ្តើមអាជីពផ្នែកច្បាប់របស់លោកដោយ ពង្រឹងជំនាញ នៅការិយាល័យមេធាវីមួយ មុនពេលផ្លាស់ប្តូរទៅធ្វើការឲ្យក្រុមហ៊ុនឯក ដែលជាក្រុមហ៊ុនអន្តរជាតិធំៗ រួមមាន៖ ក្រុមហ៊ុន Intertek Testing Service និង ក្រុមហ៊ុន British American Tobacco (BATC) ជាដើម។ បទពិសោធន៍វិជ្ជាជីវៈការងារពាក់ព័ន្ធនឹងវិស័យច្បាប់ និងវិស័យឯកជនចម្រុះជាច្រើនយ៉ាងនេះ បានផ្តល់ឱ្យគាត់នូវ ការយល់ដឹងដ៏ពិសេស និងទូលំទូលាយ អំពីទាំងកិច្ចការ សាជីវកម្ម និងបញ្ហាវិវាទ បណ្ដឹងពាក់ព័ន្ធនឹងផ្លូវច្បាប់។
ដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍វិជ្ជាជិវផ្នែច្បាប់របស់លោក នៅក្នុងវិស័យច្បាប់ប្រទេសកម្ពុជា លោកមេធាវី សួនចាន់រដ្ឋា អាចផ្ដល់សេវាកម្មផ្លូវច្បាប់រួមមាន ច្បាប់សាជីវកម្ម បណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ កិច្ចការទាក់ទងនឹងធនាគារ (ដូចជាការដាក់បញ្ចាំអចលនទ្រព្យ និងការដាក់បញ្ចាំអចលនទ្រព្យក្នុងរូបជាទម្រង់ហ៊ីប៉ូតែក) និង ច្បាប់ដីធ្លី ប្រកបដោយគុណភាព ទទួលខុសត្រូវ និងវិជ្ជាជីវៈ។
ក្រៅពីជំនាញស្នូលរបស់គាត់ លោកមេធាវី សួនចាន់រដ្ឋា ផ្តល់ការវិភាគផ្នែកច្បាប់ ការស្រាវជ្រាវឯកទេស ការស៊ើបអង្កេត និងការបកប្រែផ្នែកច្បាប់ប្រកបដោយវិជ្ជាជីវៈ។
លោកមេធាវី ម៉ី សួនចាន់រដ្ឋា អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។